• ១.១-អំពីក្រុមហ៊ុន

    សំ      - តើក្រុមហ៊ុន អាយ អាយ អេស ខមភេនី អិលធីឌី ជាក្រុមហ៊ុនអ្វី ?

  • ចំ       - ក្រុមហ៊ុន អាយ អាយ អេស​ ជាក្រុមហ៊ុនដែលមានសិទ្ធិអនុញ្ញាតពី

      ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និង

      រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល និងបញ្ជូនពលករ-ពលការិនី    

      និងកាមសិក្សាការី អោយទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ។

  • ១.២- ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន

    សំ      - តើថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អាយ អាយ អេស ជានណា ?

  • ចំ       - ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អាយ អាយ អេស គឺ ៖

    ឈ្មោះ        ៖ ឯល រ៉ូហ្សែត ភេទប្រុស ជាជនជាតិ ខ្មែរ សញ្ជាតិ អង់គ្លេស

    កំរិតសិក្សា  ៖ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត

    ជំនាញ       ៖ គ្រប់គ្រងពាណិជ្ជកម្ម មកពីប្រទេសអង់គ្លេស

  • ១.៣- អាសយដ្ឋានក្រុមហ៊ុន

    សំ      - តើក្រុមហ៊ុន អាយ អាយ អេស មានអាសយដ្ឋានស្ថិតនៅឯណា ?

  • ចំ       - ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន អាយ អាយ អេស ស្ថិតនៅ

      ផ្លូវជាតិលេខ ៥ ក្នុងបុរីពិភពថ្មី ផ្ទះលេខ ៤៨ ភូមិបឹងឈូក សង្កាត់

      គីឡូម៉ែត្រលេខ ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

  • ១.៤- ការកកើតក្រុមហ៊ុន

    សំ      - តើក្រុមហ៊ុន អាយ អាយ អេស បានចាប់ផ្តើមដំណើរការតាំងពី

                ពេលណា ? ប៉ុន្មានឆ្នាំហើយ ?

  • ចំ       - ក្រុមហ៊ុន អាយ អាយ អេស បានចាប់ផ្តើមដំណើរចាប់តាំង

     ពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះមានរយៈពេល ៧ ឆ្នាំ

     ហើយ ។

  • ១.៥- ការដំកល់ប្រាក់ក្នុងធនាគារជាតិ

    សំ      - តើក្រុមហ៊ុន អាយ អាយ អេស បានដំកល់ប្រាក់ជាទីទុកចិត្ត

                ជូនដល់ពលករចំនួនប៉ុន្មាន ?

  • ចំ       - ក្រុមហ៊ុន អាយ អាយ អេស បានដំកល់ប្រាក់នៅក្នុងធនាគារជាតិ

      ចំនួន ១០០,០០០ ដុល្លារអាមេរិក (ដប់ម៉ឺនដុល្លារ)

  • ១.៦- ការអនុញ្ញាតិច្បាប់

    សំ      - តើក្រុមហ៊ុន អាយ អាយ អេស មានការអនុញ្ញាតិច្បាប់ពីក្រសួងណាខ្លះ ?

  • ចំ       - ក្រុមហ៊ុន អាយ អាយ អេស មានការអនុញ្ញាតិច្បាប់ពីក្រសួង

    ដូចជាៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង

    ពាណិជ្ជកម្ម ពីស្ថានទូតថៃ ម៉ាឡេស៊ី និងជប៉ុនប្រចាំនៅកម្ពុជា ។